Master Kofix

Call Directions Contact the restaurant

Master Kofix Master Kofix is to fulfill our customers’ needs, basically focusing on quality, highly respecting

23/08/2026
19/08/2026
18/08/2026

📢 #សេចក្ដីជូនដំណឹង

សាកលវិទ្យាល័យស្វាយរៀង មានកិត្តិយសជម្រាបជូនដំណឹងដល់សិស្ស និស្សិត និងសាធារណជនជ្រាបថា សាកលវិទ្យាល័យកំពុងជ្រើសរើសនិស្សិតអាហារូបករណ៍ពេញលេញ សម្រាប់ចូលសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យស្វាយរៀង ក្នុងឆ្នាំសិក្សា ២០២៦–២០២៧ ក្រោមក្របខណ្ឌគម្រោង «កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប–កម្ពុជា» របស់ក្រសួងអប់រំ យុវជន និងកីឡា។

🎓 កម្រិតសិក្សា៖
▪️ ថ្នាក់បរិញ្ញាបត្រ (១៥កន្លែង)
▪️ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (២១កន្លែង)

📝 ដាក់ពាក្យតាមរយៈតំណភ្ជាប់៖
🔗 https://prmis.dricam.com/announcements

📄 សូមអានសេចក្ដីជូនដំណឹង និងព័ត៌មានលម្អិតតាមរយៈតំណភ្ជាប់៖
🔗 https://drive.google.com/file/d/1ir2ksvJx6wCO8nboYCEVJTeVN_BnbP5T/view

📅 កាលបរិច្ឆេទប្រឡង៖
▪️ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ សម្រាប់ថ្នាក់បរិញ្ញាបត្រ
▪️ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់

📍 មណ្ឌលប្រឡង៖
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)

សិស្ស និងនិស្សិតដែលមានចំណាប់អារម្មណ៍ចង់បន្តការសិក្សានៅសាកលវិទ្យាល័យស្វាយរៀង សូមអានសេចក្ដីជូនដំណឹង និងលក្ខខណ្ឌនៃការជ្រើសរើសឱ្យបានច្បាស់លាស់ ព្រមទាំងត្រៀមឯកសារចាំបាច់ និងដាក់ពាក្យឱ្យបានមុនថ្ងៃផុតកំណត់។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកសាកលវិទ្យាល័យស្វាយរៀង តាមរយៈ៖
📞 044 715 776 / 011 411 778 / 016 233 778 / 077 979 778
📧 [[email protected]](mailto:[email protected])
🌐 [www.sru.edu.kh](http://www.sru.edu.kh)
📍 ផ្លូវជាតិលេខ១ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង

សូមចូលរួមចែករំលែកព័ត៌មាននេះទៅកាន់សិស្ស និស្សិត និងអ្នកដែលមានចំណាប់អារម្មណ៍ ដើម្បីទទួលបានឱកាសអាហារូបករណ៍ពេញលេញ និងបន្តការសិក្សានៅសាកលវិទ្យាល័យស្វាយរៀង។

#សាកលវិទ្យាល័យស្វាយរៀង


Address

Svay Rieng University, National Road No. 1, Chambak Village, Sangkat Chek
Phumi Svay Rieng
855

Opening Hours

Monday 06:40 - 17:50
Tuesday 06:40 - 17:50
Wednesday 06:40 - 17:50
Thursday 06:40 - 17:50
Friday 06:40 - 17:00
Saturday 06:40 - 17:50
Sunday 06:40 - 17:50

Telephone

+85510952525

Website

Alerts

Be the first to know and let us send you an email when Master Kofix posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Restaurant

Send a message to Master Kofix:

Shortcuts

Share

Category