04/08/2026
UMAMI មានមោទនភាពដែលបានចូលរួមក្នុងកម្មវិធី Cambodia Tech Sprint Day 2026! 🚀
នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៦ UMAMI បានចូលរួមក្នុងកម្មវិធី Cambodia Tech Sprint Day ដែលរៀបចំឡើងនៅ Factory Phnom Penh។ កម្មវិធីនេះបានប្រមូលផ្តុំសហគ្រិន ស្ថាបនិក Startup ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម (SMEs) អ្នកច្នៃប្រឌិត និស្សិត និងអ្នកជំនាញផ្នែកបច្ចេកវិទ្យា ដើម្បីចែករំលែកចំណេះដឹង និងរួមគ្នាជំរុញការអភិវឌ្ឍឌីជីថលនៅកម្ពុជា។
សម្រាប់ UMAMI នេះគឺជាឱកាសដ៏ល្អក្នុងការណែនាំអំពីបេសកកម្មរបស់យើង ក្នុងការកាត់បន្ថយការខ្ជះខ្ជាយអាហារ តាមរយៈបច្ចេកវិទ្យា និងបានជួបជាមួយអ្នកដែលមានទស្សនវិស័យដូចគ្នាក្នុងការបង្កើតដំណោះស្រាយថ្មីៗសម្រាប់សង្គម។
យើងក៏មានកិត្តិយសដែលបានទទួល វិញ្ញាបនបត្រនៃការចូលរួម (Certificate of Participation) ដែលជាការទទួលស្គាល់ចំពោះការចូលរួមរបស់យើងក្នុងកម្មវិធីនេះ។
សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានមកទស្សនាស្តង់ UMAMI។ យើងនឹងបន្តខិតខំបង្កើតនូវអនាគតដែលមាននិរន្តរភាព ដោយចាប់ផ្តើមពីការកាត់បន្ថយនូវការខ្ជះខ្ជាយអាហារ។ 💚🌱
Proud to be part of Cambodia Tech Sprint Day 2026! 🚀
On July 31, 2026, UMAMI proudly participated in Cambodia Tech Sprint Day at Factory Phnom Penh, where entrepreneurs, startup founders, SME owners, innovators, students, and technology professionals came together to explore innovation and shape Cambodia's digital future.
It was a great opportunity for us to introduce UMAMI's mission of reducing food waste through technology, connect with inspiring people, and exchange ideas with Cambodia's growing startup community.
We're also honored to receive a Certificate of Participation, recognizing our contribution to this meaningful event.
Thank you to everyone who visited our booth. Together, we're building a more sustainable future—one rescued meal at a time. 💚🌱