29/10/2026
📸 ទិដ្ឋភាពដ៏មានន័យ និងពោរពេញដោយស្នាមញញឹម ក្នុងកម្មវិធី FUND RAISER! 🥰🌱
ឈុតអាហារដ៏ឆ្ងាញ់ពិសា បានរៀបចំរួចរាល់ និងដឹកជញ្ជូនទៅដល់ដៃអតិថិជនម្នាក់ៗហើយ! GG BOX Kitchen ពិតជារំភើប និងមានមោទនភាពខ្លាំងណាស់ដែលបានរួមចំណែកជាមួយ Foodbank Cambodia ក្នុងព្រឹត្តិការណ៍ "Giving Surplus A Second Chance"។
ថវិកាដែលទទួលបានពីការជាវឈុតអាហារសប្បុរសធម៌ពីសំណាក់បងប្អូនទាំងអស់គ្នា នឹងត្រូវនាំយកទៅជួយឧបត្ថម្ភដល់លោកតាកុងស៊ីក្លូ ដែលកំពុងជួបការខ្វះខាត។
សូមអរគុណដល់បងៗខាងសណ្ឋាគារ Capri by Fraser, ក្រុមហ៊ុន Fortune Life, Lucky Supermarket ព្រមទាំងម៉ូយៗទាំងអស់សម្រាប់ការ Pre-order និងរួមចំណែកធ្វើបុណ្យជាមួយយើងខ្ញុំ! 🤝❤️
#ម្ហូបសប្បុរសធម៌ #ជួយលោកតាស៊ីក្លូ #សកម្មភាពសង្គម