SIVEN

SIVEN Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from SIVEN, Restaurant, Phnom Penh.

06/06/2026
សកម្មភាពព្រះសង្ឃចុះអប់រំសីលធម៌នៅសាលាអនុវិទ្យាល័យ ហ៊ុន សែន កំពីង ពួញ❤️🙏————————-ថ្ងៃព្រហស្បតិ៍ ៤រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋ...
04/06/2026

សកម្មភាពព្រះសង្ឃចុះអប់រំសីលធម៌នៅសាលាអនុវិទ្យាល័យ ហ៊ុន សែន កំពីង ពួញ❤️🙏
————————-

ថ្ងៃព្រហស្បតិ៍ ៤រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦
June 4, 2026

សិស្សានុសិស្សវិទ្យាល័យហ៊ុនសែនណាំតៅចូលរួមដង្ហែរសពជូនដំណើរជាលើកចុងក្រោយចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារនៃសព និង លោក...
30/05/2026

សិស្សានុសិស្សវិទ្យាល័យហ៊ុនសែនណាំតៅ
ចូលរួមដង្ហែរសពជូនដំណើរជាលើកចុងក្រោយចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារនៃសព និង លោកមេឃុំណាំតៅដែលបាត់បង់នូវធនធានម្នាក់គឺ លោក ឈយ លឹក ជំទប់ទី១ឃុំណាំតៅដែលបានទទួលមរណៈភាពដោយរោគាពាធ
សូមឲ្យវិបាកវិញ្ញាណខាន្ធរបស់ញោមបានទៅកាន់សុគតិភពកុំបីអាក់ខានឡើយ

ថ្ងៃសៅរ៍ ១៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦
ថ្ងៃនេះ ជាថ្ងៃកោរ
May 30, 2026

សកម្មភាពចុះអប់រំសីលធម៌ នៅអនុវិទ្យាល័យ ហ៊ុនសែន កំពីងពួយ❤️🙏
28/05/2026

សកម្មភាពចុះអប់រំសីលធម៌ នៅអនុវិទ្យាល័យ ហ៊ុនសែន កំពីងពួយ❤️🙏

សកម្មភាព ព្រះសង្ឃធ្វើការ និង ជាងកំពុងដំណើរការចាក់បេតុងនៅសួន(លម្ពិនីសុខារង្សី )នៅតែ៤ថ្ងៃទៀតហើយៗញោម និង សកម្មភាពកាយដីធ្វើផ...
27/05/2026

សកម្មភាព ព្រះសង្ឃធ្វើការ និង ជាងកំពុងដំណើរការចាក់បេតុងនៅ
សួន(លម្ពិនីសុខារង្សី )នៅតែ៤ថ្ងៃទៀតហើយៗញោម និង សកម្មភាពកាយដីធ្វើផ្លូវទៅសួន( ឧទ្យានពោធិសុខាសុភឿនរតនរង្សី)
27/05/2026

27/05/2026

កម្មករយើងធ្វើកា😂

ឡើងសម😂
25/05/2026

ឡើងសម😂

23/05/2026
🪷🪷( ពស់ថ្លាន់គ្នាមិនដឹងអីទេញោម )🪷🪷កំណាព្យនេះជាការសន្ទនាយ៉ាងស្ងប់ស្ងាត់ និងពោរពេញដោយក្តីមេត្តារវាងសត្វពស់ និងមនុស្ស។ ជំនួ...
18/05/2026

🪷🪷( ពស់ថ្លាន់គ្នាមិនដឹងអីទេញោម )🪷🪷
កំណាព្យនេះជាការសន្ទនាយ៉ាងស្ងប់ស្ងាត់ និងពោរពេញដោយក្តីមេត្តារវាងសត្វពស់ និងមនុស្ស។ ជំនួសឱ្យការខឹងសម្បា សត្វពស់បានដើរតួជាអ្នកដាស់តឿន ដោយពន្យល់ពីដំណើរនៃប្រព័ន្ធអេកូឡូស៊ី។ ការហួតហែង និងការងាប់ដំណាំ គឺបណ្ដាលមកពីការបាត់បង់ព្រៃឈើ មិនមែនដោយសារបារមីពស់ ឬការដាក់បណ្ដាសាឡើយ។ ម្ដាយពស់ក៏បានទាញយកមនោសញ្ចេតនាជាម្ដាយដូចគ្នា មកសុំក្ដីអាណិតពីមនុស្ស ដើម្បីឱ្យនាងបានក្រាបពងដោយសុវត្ថិភាព ព្រមទាំងសំណូមពរឱ្យមនុស្សងាកទៅដាំដើមឈើវិញ ទើបជាដំណោះស្រាយដ៏ត្រឹមត្រូវក្នុងការហៅទឹកភ្លៀងមកវិញ។

១. ឱអ្នកស្រុកអើយស្ដាប់សិនណា
សូមក្ដីមេត្តាដល់សត្វព្រៃ
យើងខ្ញុំក្រាបពងកណ្ដាលដី
ម្ដេចឡើយកាត់ក្ដីអុជធូបសុំ។
២. រឿងរាំងទឹកភ្លៀងស្ងួតហួតហែង
កុំចោទទម្លាក់កំហុសធំ
សត្វពស់ដូចយើងគ្រាន់តែងំ
ក្រាបពងសន្សំក្ដីសុខសាន្ត។
៣. ឪពុកពន្យល់ដោយហេតុផល
រាំងស្ងួតកើតមានគ្រប់ភូមិដ្ឋាន
ព្រោះតែព្រៃឈើត្រូវរុករាន
មនុស្សកាប់បំពានអស់ទៅហើយ។
៤. គ្មានដើមឈើធំបាំងកម្ដៅ
ផែនដីឡើងក្ដៅគ្មានល្ហែល្ហើយ
អាកាសប្រែប្រួលពិតមែនហើយ
មនុស្សអើយសូមយល់ពីធម្មជាតិ។
៥. ដើមឈើធ្លាប់ស្រូបទឹកក្រោមដី
ឥឡូវហួតហែងគ្មានសល់ជ្រៀត
ស្លឹកឈើធ្លាប់ជួយបាំងកម្ដៅទៀត
តែឥឡូវវិនាសបាត់អស់ទៅ។
៦. ឯការអុជធូបបន់ស្រន់នេះ
ផ្សែងហុយដូចផេះក្ដៅសន្ធៅ
ម្ដាយពស់ឈ្លក់ផ្សែងទាំងហ្មងសៅ
កូនខ្ចីក្នុងពងក្ដៅភិតភ័យ។
៧. មនុស្សលោកស្រឡាញ់កូនសង្សារ
ពស់ក៏មេត្តាកូនប្រុសស្រី
ខំអត់អាហារកណ្ដាលព្រៃ
សុំត្រឹមក្ដីសុខកុំរំខាន។
៨. ដំឡូងស្រពោនស្រែក្រៀមក្រោះ
ពុំមែនកំហុសពស់រុករាន
គឺធម្មជាតិខឹងព្រោះកង្វះខាត
ព្រោះមនុស្សបំពានបំផ្លាញព្រៃ។
៩. សូមឈប់បន់ស្រន់ឥតប្រយោជន៍
កុំបន្តសាងបាបកម្មថ្មី
អាណិតកូនខ្ចីកុំយាយី
បើកភ្នែកសម្លឹងមើលការពិត។
១០. ចង់បានទឹកភ្លៀងស្រោចស្រពស្រែ
ត្រូវចេះថែព្រៃដោយគំនិត
រួមគ្នាដាំឈើឱ្យជិតស្និទ្ធ
កុំងប់ងឹតជឿរឿងអរូបិយ។
១១. ព្រៃឈើជាប្រភពទាញសន្សើម
ផ្ដល់ជាដង្ហើមដល់ផែនដី
ទាញពពកខ្មៅធ្លាក់ភ្លៀងថ្មី
ស្រោចស្រពប្រពៃដល់ចម្ការ។
១២. ពេលនោះដំណាំនឹងលូតលាស់
ស្រែចម្ការស្រស់ផលហូរហៀរ
មនុស្សសត្វរស់សុខគ្រប់ទិសា
សហការធម្មជាតិក្នុងលោកា។

Address

Phnom Penh
PHNOMPENH

Alerts

Be the first to know and let us send you an email when SIVEN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category