22/09/2026
[ពត៌មានភាគបន្តនៃថ្នាក់សម្ងួតកាហ្វេ] ៖
នៅថ្ងៃទី30 ខែ9 ខាងមុខនេះ យើងខ្ញុំនឹងទៅទស្សនកិច្ចចម្ការកាហ្វេរបស់បងធីតា ដែលស្ថិតក្នុងភូមិកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដឹកនាំដោយលោកគ្រូ Caden Lee Chea Hong អញ្ជើញចុះទៅមើល និងរៀបចំការងារត្រៀមសំរាប់ថ្នាក់សម្ងួតកាហ្វេ (Coffee Processing Class) ដំបូងគេបង្អស់នៅកម្ពុជា ដែលនឹងបើកវគ្គនៅចម្ការផ្ទាល់ចំនួន 5 ថ្ងៃនាចុងខែ11 ចូលខែ12 ឆ្នាំ2026ខាងមុខនេះ។
វគ្គសម្ងួតកាហ្វេនេះ ស័ក្តសមសំរាប់កាហ្វេរជនទាំងឡាយដូចជា ៖
- ម្ចាស់ចម្ការកាហ្វេ អ្នកមានគំរោងដាំកាហ្វេ រឺអ្នកលក់ដើមកាហ្វេ
- អ្នកប្រមូលទិញផ្លែកាហ្វេយកទៅសម្ងួត
- អ្នកលក់គ្រាប់កាហ្វេ អ្នកលីងកាហ្វេ រឺអ្នករកស៊ីជាមួយម្ចាស់ចម្ការ
- អ្នកនាំចេញ-នាំចូលគ្រាប់កាហ្វេ
- អ្នកបច្ចេកទេសខាងវិស័យកសិកម្ម
- គ្រូបង្រៀនកាហ្វេ អ្នកប្រកួតកាហ្វេ
- អ្នកបើកហាងកាហ្វេ
- អ្នកស្រលាញ់វិស័យកាហ្វេ-ល-
វគ្គនេះបង្រៀនពីចំនេះដឹង និងជំនាញទាក់ទងនឹងការរើសពូជ ការដាំដុះ ការប្រមូលផល ជាពិសេសការសម្ងួតកាហ្វេ ដែលអ្នកសិក្សាចុះអនុវត្តផ្ទាល់នៅចម្ការ ទទួលបទពិសោធន៍ផ្ទាល់លើខ្សែចង្វាក់កាហ្វេតាំងពីប្រមូលផល រហូតបានជាគ្រាប់ឆៅ បន្ទាប់មក យើងលីងហើយភ្លក់ (ខាប់ភីង Cupping) កត់ត្រាលក្ខណៈឱជារសដែលបានពីវិធីផ្អាប់ និងសម្ងួតខុសៗគ្នា និងធ្វើការកែលម្អ។
វគ្គនេះបង្ហាញពីភាពបត់បែន សម្របទៅនឹងស្ថានភាពជាក់ស្តែងនៅកម្ពុជាយើង ដើម្បីអោយម្ចាស់ចម្ការខ្នាតតូច មធ្យម និងធំ អាចប្រើប្រាស់មធ្យោបាយ និងហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់នៅចម្ការ ផលិតបានគ្រាប់កាហ្វេដោយខ្លួនឯង ដែលមានគុណភាពខ្ពស់ និងលក្ខណៈឱជារសខុសៗគ្នាពីចម្ការមួយទៅចម្ការមួយ ឈានទៅបង្កើតឱជារសសំគាល់ភូមិសាស្ត្រ និងបង្កើនប្រាក់ចំណូល។
វគ្គនេះ ក៍បានបញ្ចូលនូវកម្មវិធីសិក្សា និងសញ្ញាប័ត្ររបស់ SCA ផ្នែកជំនាញគ្រាប់កាហ្វេ (Green Coffee) និងមូលដ្ឋានគ្រឹះនៃនិរន្តរភាពកាហ្វេ (Coffee Sustainability Foundation) ផងដែរ។
🗓 កាលបរិច្ឆេទ ៖ ចុងខែ11ចូលខែ12 ឆ្នាំ2026 (5 ថ្ងៃពេញ)
📍 ទីតាំងសិក្សា ៖ ជាតិធីតាចម្ការកាហ្វេ
💰 តំលៃសិក្សា ៖ $1399 / ម្នាក់
🔥(តំលៃពិសេស ចុះ 20%~40% សំរាប់សិស្សណាដែលជាម្ចាស់ចម្ការកាហ្វេ)
🔥(តំលៃនេះរួមមានសំភារៈសិក្សា អាហារថ្ងៃត្រង់ ការប្រលង និងសញ្ញាប័ត្រ SCA ចំនួន2)
🔥(មិនរួមបញ្ចូលអាហារព្រឹក-ល្ងាច ការធ្វើដំនើរ និងស្នាក់នៅ តែអាចពិភាក្សាជាមួយខាងសាលា និងសិស្សផ្សេងដើម្បីចូលគ្នាបាន)
☕️ ផ្លែកាហ្វេចាប់ផ្តើមទុំហើយ បើបងៗមានពេលទំនេរ ហើយចង់ទៅលេងចម្ការ ក៍ដូចជាទៅមើលបរិយាកាសទីតាំងដែលត្រូវរៀន បងអាចទៅចំថ្ងៃទី30បាន ទីតាំង Google Map គឺ https://maps.app.goo.gl/ZobTCRwLjri8LiRj8?g_st=it
បើធ្វើដំនើរពីភ្នំពេញទៅ អាចប្រើពេលប្រហែល 3 ម៉ោងកន្លះដើម្បីទៅដល់ចម្ការ ហើយអាចវិលត្រលប់មកភ្នំពេញវិញនាពេលរសៀល (រឺល្ងាចតាមជាក់ស្តែង) បន្ទាប់ពីចប់ការងារ។
បងធីតា និងគ្រួសារគាត់ ជាមនុស្សចិត្តល្អ និងរួសរាយ ពួកគាត់រង់ចាំស្វាគមន៍បងៗអញ្ជើញទៅលេងជានិច្ច! បងៗអាចទាក់ទងទៅម្ចាស់ចម្ការផ្ទាល់ រឺទាក់ទងមកយើងខ្ញុំបានគ្រប់ពេល។
🙏 សូមរង់ចាំតាមដានពត៌មានបន្ថែមជាបន្តទៀត សូមអរគុណ!
📸 ចុចមើលភាគទី1 ៖ https://www.facebook.com/share/p/19HNrtBSwf/