24/02/2024
សូមអនុមោទនាពិធីបុណ្យមាឃបូជា!
ប្រារព្ធធ្វើឡើងដេីម្បីរំលឹកដល់អភិលក្ខិតកាលទាំងបីយ៉ាងគឺ ៖
១.ការប្រជុំចតុរង្គសន្និបាត (ប្រកបដោយអង្គ៤)
-ការប្រជុំចតុរង្គសន្និបាត គឺមានតែម្ដងប៉ុណ្ណោះក្នុងព្រះពុទ្ធសាសនា
២.ព្រះអង្គទ្រង់សម្ដែងឱវាទបាតិមោក្ខ
-សព្វបាបស្ស អករណំ៖ កិរិយាមិនធ្វើនូវអំពើបាបទាំងពួង
-កុសលស្សូ បសម្បទា៖ កិរិយាបំពេញនូវបុណ្យកុសល
-សចិត្ត បរិយោទបនំ៖ កិរិយាសម្អាតចិត្តឱ្យស្អាតបរិសុទ្ធ
៣.ព្រះអង្គដាក់ព្រះជន្មាយុសង្ខារបរិនិព្វាន
-គិតចាប់ពីថ្ងៃ ១៥កើត ពេញបូណ៌មី ខែមាឃ រហូតដល់ថ្ងៃ ១៥កើត ពេញបូណ៌មី ខែពិសាខ (រយៈពេល ៣ខែ) ព្រះសម្មាសម្ពុទ្ធនឹងយាងចូលបរិនិព្វាន។