Seng Hok Heng

Call Directions Website Contact the restaurant

Seng Hok Heng ធ្វើម្ហូបគ្រប់កម្មវធី - Catering Services.
បុហ្វេ និងតុចិន - Buffet & Set-menu.

(369)

ឆ្ពោះទៅកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០!សេងហុកហេង មានមោទនភាព និងមោទកភាព ដែលទទួលបានការណែនាំពីឯកឧត្តមរដ្ឋមន្ត្រី នេត...
21/10/2026

ឆ្ពោះទៅកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០!

សេងហុកហេង មានមោទនភាព និងមោទកភាព ដែលទទួលបានការណែនាំពីឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ដើម្បីរៀបចំមណ្ឌលព័ត៌មាន (Media Center) សម្រាប់អ្នកសារព័ត៌មានជាតិ និងអន្ដរជាតិជាង ១ពាន់នាក់ ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំឡើងនៅរាជធានីភ្នំពេញពីថ្ងៃទី១៤ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

កិច្ចប្រជុំកំពូលនេះ នឹងប្រមូលផ្តុំប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្ដាប្រទេសដែលប្រើប្រាស់ភាសាបារាំងរួមគ្នា ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមសំខាន់ៗពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ពហុភាគីនិយម និងការអភិវឌ្ឍប្រកបដោយចីរភាព។ កិច្ចប្រជុំនេះ ក៏នឹងផ្តល់ឱកាសក្នុងការពង្រឹងចំណងទាក់ទងរវាងសមាជិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) និងបង្ហាញឱ្យឃើញពីតួនាទីកាន់តែសំខាន់របស់កម្ពុជា នៅក្នុងសហគមន៍ហ្វ្រង់កូហ្វូនី។ កិច្ចព្រមព្រៀងទ្វេភាគីជាច្រើននឹងត្រូវបានចុះហត្ថលេខា ខណៈដែលការផ្លាស់ប្តូរវប្បធម៌នានានឹងលើកតម្កើងភាពសម្បូរបែបនៃភាសា វប្បធម៌ និងបេតិកភណ្ឌរបស់ព្រះរាជាណាចក្រកម្ពុជា។

ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ព្រះរាជាណាចក្រកម្ពុជាសូមស្វាគមន៍បណ្តាប្រទេសជុំវិញពិភពលោក មកកាន់ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដ៏អស្ចារ្យនេះ ក្រោមប្រធានបទ«ស្នាមញញឹមខ្មែរ នឹងក្លាយជាស្នាមញញឹមហ្វ្រង់កូហ្វូនី»។



#ស្នាមញញឹមខ្មែរ
#ស្នាមញញឹមហ្រ្វង់កូហ្វូនី
#សេងហុកហេងធ្វើបាន

11/10/2026
04/10/2026

នៅព្រឹកថ្ងៃវេនកាន់បិណ្ឌទី៨​ លោកជំទាវបណ្ឌិត​ ពេជ​ ចន្ទមុន្នី​ ហ៊ុនម៉ាណែត រួមជាមួយនឹងលោកឪពុក អ្នកម្តាយ សហការី និងកូនៗសមាជិការបស់ សមាគមកាយឫទ្ធិនារីកម្ពុជា ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បាននាំយកទេយ្យទាន ចង្ហាន់ ភេសជ្ជៈ គ្រឿងឧបភោគបរិភោគ រួមទាំងបច្ច័យប្រគេនព្រះសង្ឃ និងបានបង្សុកូល រាប់បាត ឧទិ្ទសកុសលដល់ដួងវិញ្ញាណក្ខន្ធញាតិកាដែលបានចែកឋានទៅ វីរយុទ្ធជនទាំងអស់ដែលបានពលីអាយុជីវិតដើម្បីជាតិមាតុភូមិ ។

ថ្ងៃអាទិត្យ ៨រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦។

#លោកជំទាវបណ្ឌិតពេជចន្ទមុន្នីហ៊ុនម៉ាណែត
#សេងហុកហេង

03/10/2026

វត្តមានដ៏ខ្ពង់ខ្ពស់​ លោកជំទាវបណ្ឌិត​ ពេជ​ ចន្ទមុន្នី​ ហ៊ុនម៉ាណែត នាពិធីសូត្រមន្ត​ បុណ្យកាន់បិណ្ឌ​ (វេនទី៨)​ នៅពុទ្ធមណ្ឌលវិបស្សនាធុរ:​ នៃព្រះរាជាណាចក្រកម្ពុជា។
ថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦។

#លោកជំទាវបណ្ឌិតពេជចន្ទមុន្នីហ៊ុនម៉ាណែត
#ពុទ្ធមណ្ឌលវិបស្សនាធុរ:នៃព្រះរាជាណាចក្រកម្ពុជា
#សេងហុកហេង

03/10/2026

សូមអនុមោទនា​ ពិធីសូត្រមន្ត​ បុណ្យកាន់បិណ្ឌ​ (វេនទី៨)​ នៅពុទ្ធមណ្ឌលវិបស្សនាធុរ:​ នៃព្រះរាជាណាចក្រកម្ពុជា។
ថ្ងៃសៅរ៍ ៧រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦។

#ពុទ្ធមណ្ឌលវិបស្សនាធុរ:នៃព្រះរាជាណាចក្រកម្ពុជា
#សេងហុកហេង

30/09/2026

ទេយ្យទានដ៏ថ្លៃថ្លាពី​ សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ និងលោកជំទាវបណ្ឌិត​ ពេជ​ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ ប្រគេនជូន​ សម្តេចព្រះសង​្ឃ​ ​ព្រះសង្ឃ នាថ្ងៃកាន់បិណ្ឌវេនទី៤​។

ថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។

#លោកជំទាវបណ្ឌិតពេជចន្ទមុន្នីហ៊ុនម៉ាណែត
#សេងហុកហេង

30/09/2026

ការគោរព​ និងដឹងគុណរបស់លោកជំទាវបណ្ឌិត​ ជូនចំពោះលោកអ្នកមានគុណ🙏🏻🙏🏻🙏🏻

#លោកជំទាវបណ្ឌិតពេជចន្ទមុន្នីហ៊ុនម៉ាណែត
#សេងហុកហេង

លោកជំទាវបណ្ឌិត​ ពេជ​ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​  ជាមួយលោកឪពុក អ្នកម្ដាយ និងសហការី រួមជាមួយនឹងលោកពូ លោកអ៊ំ លោកតានៃសមាគមមូលនិ...
30/09/2026

លោកជំទាវបណ្ឌិត​ ពេជ​ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ ជាមួយលោកឪពុក អ្នកម្ដាយ និងសហការី រួមជាមួយនឹងលោកពូ លោកអ៊ំ លោកតានៃសមាគមមូលនិធិត្រីចក្រយានកម្ពុជា ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានចូលមកថ្វាយកម្រងផ្កា គ្រឿងសក្ការៈបូជា និងសូត្រមន្តចូលវេនបិណ្ឌទី៤ នៃពិធីបុណ្យកាន់បិណ្ឌ នៅវត្តឧណ្ណាលោម ។

#លោកជំទាវបណ្ឌិតពេជចន្នមុន្នីហ៊ុនម៉ាណែត
#សេងហុកហេង

29/09/2026

វត្តមានដ៏ខ្ពង់ខ្ពស់​ លោកជំទាវបណ្ឌិត​ ពេជ​ ចន្ទមុន្នី​ ហ៊ុនម៉ាណែត​ អញ្ជេីញក្នុង​ពិធីសូត្រមន្ត​ កាន់បិណ្ឌវេនទី៤​ នៅវត្តឧណ្ណាលោម។ ថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។

#លោកជំទាវបណ្ឌិតពេជចន្ទមុន្នីហ៊ុនម៉ាណែត
#សេងហុកហេង

29/09/2026

ពិធីសូត្រមន្ត​ កាន់បិណ្ឌវេនទី៤​ នៅវត្តឧណ្ណាលោម។ ថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។

Address

#615, Street 2004, Sangkat Kakab, Khan Por Senchey
Phnom Penh
12406

Alerts

Be the first to know and let us send you an email when Seng Hok Heng posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Restaurant

Send a message to Seng Hok Heng:

Shortcuts

Share