Cashew Nut Kampot

Cashew Nut Kampot ជួយគ្រប់គ្រងទម្ងន់​,ជួយដល់​​សុខភាពឆ្អឹង,ល្អចំពោះសុខភាព​បេះដូង,

ជួយគ្រប់គ្រងទម្ងន់របស់​អ្នក​,ជួយដល់​​សុខភាពឆ្អឹង,ជួយពង្រឹង​ប្រព័ន្ធភាពស៊ាំ​​​​​​,ល្អចំពោះសុខភាព​បេះដូង,កាត់បន្ថយហានិភ័យនៃជំងឺគ្រួសក្នុងថង់ទឹកប្រមាត់,បន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែម

ត្រីមាសទី១ឆ្នាំនេះ ការនាំចេញរបស់កម្ពុជាសម្រេចបានជាង ៦,២៦ ពាន់លានដុល្លារ កើន១៨% ខណៈការនាំចូលមានជាង ៦,២៣ ពាន់លានដុល្លារ កើ...
14/04/2024

ត្រីមាសទី១ឆ្នាំនេះ ការនាំចេញរបស់កម្ពុជាសម្រេចបានជាង ៦,២៦ ពាន់លានដុល្លារ កើន១៨% ខណៈការនាំចូលមានជាង ៦,២៣ ពាន់លានដុល្លារ កើន ៦,៤% ។ -របាយការណ៍គយ

ព្យាករណ៍ទឹកភ្លៀងតាមខែនីមួយៗក្នុងឆ្នាំ២០២៣
18/10/2023

ព្យាករណ៍ទឹកភ្លៀងតាមខែនីមួយៗក្នុងឆ្នាំ២០២៣

ស្វាយចន្ទីកម្ពុជា     #ដំណាំធម្មជាតិ
18/10/2023

ស្វាយចន្ទីកម្ពុជា
#ដំណាំធម្មជាតិ

   #ដំណាំចន្ទី      #ដំណាំស្រូវ
18/10/2023

#ដំណាំចន្ទី #ដំណាំស្រូវ

លោក ស៊ុយ កុកធាន តំណាង សមាគមស្វាយចន្ទីកម្ពុជា ចូលរួមកិច្ចប្រជុំនៅទីស្តីការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដើម្បីប្...
18/10/2023

លោក ស៊ុយ កុកធាន តំណាង សមាគមស្វាយចន្ទីកម្ពុជា ចូលរួមកិច្ចប្រជុំនៅទីស្តីការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដើម្បីប្រមូលធាតុចូល មុនពេលវេទិការរាជរដ្ឋាភិបាល និង ផ្នែកឯកជន នាខែវិច្ឆិកាខាងមុខ! (១៧.១០.២៣)
#ស្វាយចន្ទី #ដំណាំស្រូវ #ដំណាំចន្ទី #ដំណាំដូង #ដំណាំកៅស៊ូ

សួស្តីបងៗ ចន្ទីរខ្ញុំជំរុះ ថៃអូ 4kg +13 0 46 2kg បាញ់បាន 9ថ្ងៃហើយ ប៉ុន្មានថ្ងៃនេះមេឃធ្វើទុក្ខអាកាស ភ្លើងរលឹម រហូត ខ្ញុំប...
17/10/2023

សួស្តីបងៗ ចន្ទីរខ្ញុំជំរុះ ថៃអូ 4kg +13 0 46 2kg បាញ់បាន 9ថ្ងៃហើយ ប៉ុន្មានថ្ងៃនេះមេឃធ្វើទុក្ខអាកាស ភ្លើងរលឹម រហូត ខ្ញុំបានមើលឃើញចេញពកត្រួយតមកហើយ តើគួរបាញ់អីបន្តរទៀតបងៗ បើអាកាសធាតុមិនក្អបែបនេះ

ទទួលជួបនិស្សិតមកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ចុះកម្មសិក្សាជំនួបផ្ទាល់សួរដេញដោលនិងចុះរោងចក្រផ្ទាល់សសក និងបន្តទទួលជួបបេក្ខ...
11/10/2023

ទទួលជួបនិស្សិតមកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង ចុះកម្មសិក្សា
ជំនួបផ្ទាល់សួរដេញដោលនិងចុះរោងចក្រផ្ទាល់
សសក និងបន្តទទួលជួបបេក្ខបណ្ឌិតសសេរនេក្ខបទ ពីរាជបណ្ឌិតសភា។

ដល់រដូវជម្រុសស្លឹកហើយ
11/10/2023

ដល់រដូវជម្រុសស្លឹកហើយ

17/02/2023

អ្នកដែលនិយាយថា ចង់បង្ហាញវិស័យស្វាយចន្ទីទៅកាន់ពិភពលោក គឺជាការនិយាយកុហក ដើម្បីកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួន ឬស្ថាប័នខ្លួន និងប្រយោជន៍របស់ខ្លួន។ តាមពិតពិភពលោកស្គាល់វិស័យស្វាយចន្ទីកម្ពុជាយូរហើយ និងជាពិសេស១០ឆ្នាំកន្លងមកនេះតាមរយៈ សសក។ សសក បានបង្ហាញពិភពលោកពីសក្តានុពលស្វាយចន្ទីកម្ពុជា គឺយើងរួមគ្នាឲ្យគេឃើញថាតើយើងមានស្វាយចន្ទីប៉ុនណា។ គ្រប់សារព័ត៌មានបរទេសតែងតែលើកយករបាយការណ៍ ការវាយតម្លៃផ្សេងៗពីស្វាយចន្ទីរបស់ សសក ទៅផ្សព្វផ្សាយ។ តួរយ៉ាងដូចជនជាតិស្បែកសបរទេសម្នាក់នោះ អួតថាជាអ្នកជំនាញស្វាយចន្ទីពិភពលោកធ្លាប់និយាយពីទិន្នន័យផលិតផលស្វាយចន្ទីកម្ពុជាដោយគ្មានមូលដ្ឋាននិងខុសពីការពិតដ្បិតទិន្នន័យនោះទាបហួសហេតុ។ ថ្នាក់ដឹកនាំ សសក បានតវ៉ានិងធ្វើពហិការមិនប្រជុំនិងជួបជាមួយបុគ្គលនោះគ្រប់រូបភាព។ សូមបុគ្គលជាខ្មែរនិងបរទេសមួយចំនួនឈប់ធ្វើប្រជាភិថុតលើវិស័យស្វាយចន្ទីទៀតទៅ! វិស័យស្វាយចន្ទីមិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់សសក ទេ ប៉ុន្តែកុំដោយសារតែប្រយោជន៍ផ្ទាល់ខ្លួនក្រលៃសច្ចភាព! ។
សារព័ត៌មានខាងក្រោមគឺ១ក្នុងចំណោមច្រើនដែលគេនិយាយពីស្វាយចន្ទីកម្ពុជា។

ទិវាចម្ការបង្ហាញ ១៧.០២.២៣សសក សហការជាមួយក្រុមហ៊ុនអាហ្រ្កោហ្វាម៉ាស៊ី (សេះបង្កង់) បានប្រារព្ធទិវាចម្ការបង្ហាញដល់កសិករ បង្ហា...
17/02/2023

ទិវាចម្ការបង្ហាញ ១៧.០២.២៣
សសក សហការជាមួយក្រុមហ៊ុនអាហ្រ្កោហ្វាម៉ាស៊ី (សេះបង្កង់) បានប្រារព្ធទិវាចម្ការបង្ហាញដល់កសិករ បង្ហាញពីភាពជោគជ័យនិងបរាជ័យចែករំលែកបទពិសោធន៍ជូនគ្នាដោយក្តីស្រលាញ់ នៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង ក្នុងចម្ការបងប្រុស ងួន គួយ។ បើមិនរៀនជាប់រហូតទេនោះ ទោះតម្លៃចន្ទីប៉ុន្មានក៏នៅតែស្រែកថាខាតដែរ!
កន្លងមក សមាគមស្វាយចន្ទីកម្ពុជា សហការជាមួយក្រុមហ៊ុនមួយចំនួនដើម្បីធ្វើចម្ការបង្ហាញក្នុង ៧ខេត្តគោលដៅ ក្នុងនោះមាន÷

១. ក្រុមហ៊ុនអាហ្រ្គោហ្វាម៉ាស៊ី (សេះបង្កង់)
២. ក្រុមហ៊ុននីលីដា
៣. ក្រុមហ៊ុន U-T Crop Protection Co.,Ltd (ម៉ាកសេះសមុទ្រ3 និងកសិករខ្មែរអង្គរ)
៤. ក្រុមហ៊ុនជីនាគ២
៥. ក្រុមហ៊ុនអង្គរហ្គ្រីន
៧. ក្រុមហ៊ុន Yakumo F&B Co.,Ltd
៨. ក្រុមហ៊ុនដ្រូនខ្មែរតិចណូឡូជី
៩. ក្រុមហ៊ុនសុចិត្រាត្រេឌីង ឯ.ក
សសក ជាស្ថាប័នឯករាជ្យ ដំណើរការតាំងពីឆ្នាំ២០០៩ មិនបានទទួលជំនួយពីស្ថាប័នណាទេក្រៅពីវិភាគទានបន្តិចបន្តួចពីសមាជិក។ សសក ចាំបាច់ត្រូវសហការជាមួយក្រុមហ៊ុនណាដែលមានទំនួលខុសត្រូវសង្គម ដ្បិតក្រុមហ៊ុនទាំងនោះមានធនធានមនុស្សនិងថវិកា។

សមាគមស្វាយចន្ទីកម្ពុជា (សសក) មានកិត្តិយស ត្រូវបានក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ តាមរយៈអគ្គនាយកដ្ឋានកសិកម្ម អញ្ជើញចូល...
17/02/2023

សមាគមស្វាយចន្ទីកម្ពុជា (សសក) មានកិត្តិយស ត្រូវបានក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ តាមរយៈអគ្គនាយកដ្ឋានកសិកម្ម អញ្ជើញចូលរួមប្រជុំបូកសរុបអនុវិស័យដំណាំកសិកម្ម និងធ្វើបទបង្ហាញស្តីពីបញ្ហាប្រឈមនិងដំណោះស្រាយឧស្សាហកម្មស្វាយចន្ទី នាទីស្តីការក្រសួងកសិកម្មនាថ្ងៃទី១៦.០២.២៣ តំណាង សសក លោក ស៊ុយ កុកធាន អនុប្រធានសសក ប្រចាំប្រទេស។

29/01/2023

តម្លៃចន្ទី28/01/2023
តម្លៃទទួលបានពីកសិករយើងដែលគាត់បានលក់ហើយនៅតាមតំបន់នីមួយៗ៖
ឃ្លាំងងួនវណ្ណៈ ឃ្លាំងអូរធំ1 (កំពង់ធំ) M23 =6200៛
ប្រាសាទសំបូរ(កំពង់ធំ) M23 = 5700៛
ភ្នំក្រហម(កំពង់ធំ) M23 =6000៛
បែកអន្លូង(កំពង់ចាម) M23 =6500៛
វាលដេញ(ស្ទឹងត្រែង) M23 =6500៛
ឆ្វាង (ស្ទឹងត្រែង) M23 =6700៛
ស្រុកសំបូរ(ក្រចេះ) M23 =6500៛
ឃ្លាំងពូរុនផ្លូវចូលតឺន(រតនគិរី) M23 =5800៛
ធម្មតា(ពូជដូនតា) =4500៛
្ថែម
សូមមេត្តាបងប្អូនកសិករចន្ទីយើងដែលបានលក់ហើយ មេត្តាប្រាប់ពីតម្លៃ ទីតាំងលក់នឹង ថ្ងៃដែលបានលក់ តាមខមមិន ឬតាមក្រុមជជែកតម្លៃតេឡេក្រាម ដើម្បីខ្ញុំអាចប្រមូលតម្លៃទាំងនោះបង្ហោះជម្រាបជូនជាដំណឹង ដល់កសិករយើងទាំងអស់គ្នាអោយបានដឹងជាពត៌មានដើម្បីអាចលក់បានតម្លៃល្អទាំងអស់គ្នា អរគុណ។

Address

Phnom Penh

Telephone

+85515673041

Website

Alerts

Be the first to know and let us send you an email when Cashew Nut Kampot posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Restaurant

Send a message to Cashew Nut Kampot:

Shortcuts

Share