RTNK Group

RTNK Group Established in 2022 encompasses a diverse range of services with 10 brands in 3 divisions.

អបអរសាទរខួបលើកទី៣  នៃការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទប្រាសាទ កោះកេរ្តិ៍ ឬឆោកគគ៌្យរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គកា...
17/09/2026

អបអរសាទរខួបលើកទី៣ នៃការដាក់បញ្ចូល «រមណីយដ្ឋានប្រាសាទប្រាសាទ កោះកេរ្តិ៍ ឬឆោកគគ៌្យរ» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ UNESCO ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦ 🇰🇭

Celebrating the 3rd anniversary of the inscription of Koh Ker temple archaeological site in the UNESCO World Heritage list 🇰🇭

(រាជធានីភ្នំពេញ) ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦លោកឧកញ៉ា ឈាង សុវណ្ណរតនៈ អគ្គនាយកក្រុមហ៊ុន អ ធី អិន ខេ គ្រុប អញ្ជើញចូលរួមពិធីប...
16/09/2026

(រាជធានីភ្នំពេញ) ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦

លោកឧកញ៉ា ឈាង សុវណ្ណរតនៈ អគ្គនាយកក្រុមហ៊ុន អ ធី អិន ខេ គ្រុប អញ្ជើញចូលរួមពិធីប្រកាស ព្រះរាជប្រកាសនីយប័ត្រ ក្នុងឱកាសដែលគណៈសង្ឃពុទ្ធសាសនាកម្ពុជា ត្រាស់សម្រេចផ្តល់គោរម្យ៍ ជូន ធម្មានុរ័ក្ខកុសលភ័ទ្ឋ អគ្គមហាឧបាសពុទ្ធសាសនូបត្ថម្ភក៍ គីម ទូច និង ធម្មមេត្តាភិរ័ត អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ម៉ាង សៅ ក្រោមព្រះអធិបតីភាព សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ នៃគណៈមហានិកាយ ព្រះរាជាណាចក្រកម្ពុជា និងជា ព្រះមេគណរាជធានីភ្នំពេញ នៅវត្តបទុមវតីរាជវរារាម សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

ក្លិបការ៉ាតេ-ដូ រស្មីព្រះអាទិត្យ ក្រោមការដឹកនាំរបស់ លោកឧកញ៉ា ឈាង សុវណ្ណរតនៈ ប្រធានក្លិប បានបើកឱកាសឲ្យកីឡាករ កីឡាការិនីមា...
11/09/2026

ក្លិបការ៉ាតេ-ដូ រស្មីព្រះអាទិត្យ ក្រោមការដឹកនាំរបស់ លោកឧកញ៉ា ឈាង សុវណ្ណរតនៈ ប្រធានក្លិប បានបើកឱកាសឲ្យកីឡាករ កីឡាការិនីមានឱកាសចូលរួមប្រកួតនិងទទួលបានមេដាយជាបន្តបន្ទាប់ទាំងក្នុងប្រទេសនិងក្រៅប្រទេស។ ជាក់ស្តែងថ្មីៗនេះ កីឡាករ កីឡាការិនី ចំនួន៣រូប នៃក្លិបការ៉ាតេ-ដូ រស្មីព្រះអាទិត្យបានចេញទៅក្រកួតក្នុងព្រឹត្តិការណ៍ Vientiane Open Championships 2026 នៅរដ្ឋធានីVientiane ប្រទេសឡាវ ទទួលបានមេដាយ ៣គ្រឿង (មាស១ សំរឹទ្ធ២)។

(ខេត្តកំពង់ស្ពឺ) ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦លោកឧកញ៉ា ឈាង សុវណ្ណរតនៈ អគ្គនាយកក្រុមហ៊ុន អ ធី អិន ខេ គ្រុប អញ្ជើញសំណេះសំណាល ...
09/09/2026

(ខេត្តកំពង់ស្ពឺ) ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦

លោកឧកញ៉ា ឈាង សុវណ្ណរតនៈ អគ្គនាយកក្រុមហ៊ុន អ ធី អិន ខេ គ្រុប អញ្ជើញសំណេះសំណាល និងទទួលលិខិតថ្លែងអំណរគុណ ដែលបានឧបត្ថម្ភដល់ សាលាហ្វឹកហ្វឹនទ័ពពិសេសតេជោសែន ឱរ៉ាល់ និង បញ្ជារការដ្ឋានទ័ពពិសេសកន្លងមក។

📚ក្រុមហ៊ុន RTNK Group សូមអបអរសាទរប្អូនៗប្រទ្បងជាប់បាក់ឌុប💙
02/09/2026

📚ក្រុមហ៊ុន RTNK Group សូមអបអរសាទរប្អូនៗប្រទ្បងជាប់បាក់ឌុប💙

(រាជធានីភ្នំពេញ), ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ក្នុងឱកាសអបអរសាទរ ខួប ៩ឆ្នាំ នៃការបើកដំណើរការ BREW Coffee  លោកឧកញ៉ា ឈាង សុវណ...
01/09/2026

(រាជធានីភ្នំពេញ), ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦

ក្នុងឱកាសអបអរសាទរ ខួប ៩ឆ្នាំ នៃការបើកដំណើរការ BREW Coffee លោកឧកញ៉ា ឈាង សុវណ្ណរតនៈ អគ្គនាយកក្រុមហ៊ុន អ ធី អិន ខេ គ្រុប (RTNK Group) បាននាំយកនូវម្ហូបអាហារ ភេសជ្ជៈ នំខេក និងកាដូអនុស្សាវរីយ៍ ទៅប្រគល់ជូន ផ្ទះបាយកុមារ ដើម្បីចូលរួមចែករំលែកក្តីស្នាមញញឹម, ស្រឡាញ់ និងភាពកក់ក្តៅជាមួយកុមារ។
ការចូលរួមបង្ហាញពីស្មារតី ចែករំលែក និងការយកចិត្តទុកដាក់ចំពោះសហគមន៍ ព្រមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់ BREW ក្នុងការចូលរួមបង្ហាញក្ដីស្រឡាញ់ទៅដល់កុមារគ្រប់រូប។

លើសពីនេះសូមអរគុណសម្រាប់ការគាំទ្រ និងការរួមដំណើរជាមួយ BREWCoffee , BREW Coffee and Lounge , BREW Catering Service អស់រយៈពេល ៩ ឆ្នាំកន្លងមក។

#ចែករំលែកស្នាមញញឹមនិងក្ដីស្រឡាញ់

📚ក្រុមហ៊ុន RTNK Group សូមជូនពរប្អូនៗប្រទ្បងបាក់ឌុប ទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា💙
01/09/2026

📚ក្រុមហ៊ុន RTNK Group សូមជូនពរប្អូនៗប្រទ្បងបាក់ឌុប ទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា💙

ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ លោកឧកញ៉ា ឈាង សុវណ្ណរតនៈ ប្រធានក្លិបការ៉ាតេ-ដូ រស្មីព្រះអាទិត្យ អញ្ជើញមាតុភូមិនិវត្ត៍ នាំមកជាមួ...
31/08/2026

ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦

លោកឧកញ៉ា ឈាង សុវណ្ណរតនៈ ប្រធានក្លិបការ៉ាតេ-ដូ រស្មីព្រះអាទិត្យ អញ្ជើញមាតុភូមិនិវត្ត៍ នាំមកជាមួយនូវមេដាយសរុបចំនួន១៧គ្រឿងជូនជាតិ (មាស ៧ ប្រាក់ ៥ សំរិទ្ធ៦) ពីព្រឹត្តិការណ៍ការប្រកួតកីឡាការ៉ាតេ Vientiane Open Karate Championships 2026 ដែលកម្ពុជាមានក្លិបពីរដែលចូលរួមមានក្លិបការ៉ាតេ-ដូ ហនុមាន និង ក្លិបការ៉ាតេ-ដូ រស្មីព្រះអាទិត្យ។

31/08/2026

(រដ្ឋធានីវៀងចន្ទន៍) នារាត្រីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ក្រោយបញ្ចាប់ការប្រកួត មានរៀបចំពិធីសំណេះសំណាល និងបំពាក់មេដាយកិត្តិយសដល់ថ្នាក់ដឹកនាំ ប្រតិភូនិងគ្រូបង្ហាត់កម្ពុជា នៃក្លិបការ៉ាតេ-ដូ ហនុមាន និង ក្លិបការ៉ាតេ-ដូ រស្មីព្រះអាទិត្យ។

(រដ្ឋធានីវៀងចន្ទ) ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ លោកឧកញ៉ា ឈាង សុវណ្ណរតនៈ ប្រធានក្លិបការ៉ាតេដូ រស្មីព្រះអាទិត្យ អញ្ចើញចូលរួមពិ...
31/08/2026

(រដ្ឋធានីវៀងចន្ទ) ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦

លោកឧកញ៉ា ឈាង សុវណ្ណរតនៈ ប្រធានក្លិបការ៉ាតេដូ រស្មីព្រះអាទិត្យ អញ្ចើញចូលរួមពិធីបិទព្រឹត្តិការណ៍ការប្រកួតកីឡាការ៉ាតេ និងបានផ្តក់កិត្តិយសបំពាក់មេដាយដល់អត្តពលិកជ័យលាភី។ ក្នុងឱកាសនេះផងដែរ ក្លិបការ៉ាតេដូ រស្មីព្រះអាទិត្យដែលមានកីឡាករ កីឡាការិនី ៣នាក់ចូលរួមប្រកួតទទួលបានមេដាយសរុបចំនួន៣គ្រឿង ដែលមានមេដាយមាស ១គ្រឿង និងមេដាយសំរឹទ្ធ២គ្រឿង។

Address

#05 Street 50M Borey Peng Huoth The Star Mera Garden
Phnom Penh

Telephone

+85514989898

Website

Alerts

Be the first to know and let us send you an email when RTNK Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Restaurant

Send a message to RTNK Group:

Shortcuts

Share

Category