RCRC Cafe

RCRC Cafe Coffee � Food � Consultation Research and Preference Place of Information.
(1)

29/05/2026

ក្លឹបសិក្សាភាសាកូរ៉េដោយឥតគិតថ្លៃនៅសាកលវិទ្យាល័យចេនឡា ត្រូវបានចុះផ្សាយនៅលើកាសែត Korean Weekly Newspaper in Cambodia
http://www.nbcambodia.com/archives/81584

សូមថ្លែងអំណរគុណដល់កាសែត Korean Weekly Newspaper in Cambodia ដែលបានជួយចុះផ្សាយព័ត៌មានអំពីក្លឹបសិក្សាភាសាកូរ៉េដោយឥតគិតថ្លៃនៅក្នុងសាកលវិទ្យាល័យចេនឡា។ ជាពិសេស សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកសាស្រ្តាចារ្យ Jo Wong ទីប្រឹក្សាសាកលវិទ្យាធិការ ទទួលបន្ទុកមជ្ឈមណ្ឌលភាសាកូរ៉េ និងទំនាក់ទំនងគ្រឹះស្ថានអប់រំប្រទេសកូរ៉េ ដែលបានខិតខំយកចិត្តទុកដាក់បង្រៀនភាសាកូរ៉េដល់និស្សិតជំនាញគិលានុបដ្ឋាក ឆ្មប និងបច្ចេកទេសមន្ទីរពិសោធន៍នៅសាកលវិទ្យាល័យចេនឡាអស់រយៈពេលជាង ២ឆ្នាំកន្លងមក។

ជាមួយគ្នានេះដែរ សូមកោតសរសើរ និងអរគុណដល់និស្សិតទាំងអស់ ដែលបានខិតខំសិក្សារៀនសូត្រយ៉ាងសស្រាក់សស្រាំ មិនត្រឹមតែផ្តោតលើជំនាញវិជ្ជាជីវៈរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្ថែមការយកចិត្តទុកដាក់លើការសិក្សាភាសាកូរ៉េទៀតផង។សកម្មភាពទាំងអស់នេះ ស្របទៅនឹងយុទ្ធសាស្ត្ររបស់សាកលវិទ្យាល័យចេនឡា ដែលមានគោលបំណងពង្រឹងសមត្ថភាពភាសាកូរ៉េដល់និស្សិត និងបង្កើនឱកាសទៅបន្តការសិក្សា ក៏ដូចជាឱកាសការងារនៅប្រទេសកូរ៉េនាពេលអនាគត។

ដូច្នេះ សូមប្អូនៗនិស្សិតខិតខំប្រឹងប្រែងសិក្សា និងអភិវឌ្ឍសមត្ថភាពភាសារបស់ខ្លួនឲ្យបានល្អ ដើម្បីត្រៀមខ្លួនឲ្យរួចរាល់សម្រាប់ឱកាសល្អៗនាពេលខាងមុខនេះ។

#សាកលវិទ្យាល័យចេនឡានឹងជួយបំប្លែងក្តីស្រមៃរបស់ប្អូនឱ្យក្លាយជាការពិត
#សាកលវិទ្យាល័យចេនឡា_រៀនពិត_ចេះពិត_អនុវត្តពិត_ទទួលបានលទ្ធផលពិត

29/05/2026
26/05/2026
23/05/2026
15/05/2026

Address

#87BE0, Street 138, Sangkat Psar Depor II, Khan Toulkork
Phnom Penh
12150

Opening Hours

Monday 06:00 - 20:00
Tuesday 06:00 - 20:00
Wednesday 06:00 - 20:00
Thursday 06:00 - 20:00
Friday 06:00 - 20:00
Saturday 06:00 - 20:00
Sunday 06:00 - 20:00

Telephone

+85592657957

Website

Alerts

Be the first to know and let us send you an email when RCRC Cafe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Restaurant

Send a message to RCRC Cafe:

Share

Category