Foc Coffee

Directions

Foc Coffee [គាំទ្រយីហោខ្មែរ🇰🇭គាំទ្រស្មារតីខ្មែរ យើងមានមោទនភាពជាតិ យើងខ្មែរតែមួយ!

FOC រះឡើងអំឡុងសង្រ្គាម ខ្មែរ~ថៃ ដើម្បីនាំយកមោទនភាពជាតិខ្មែរលើឆាកជាតិនិងអន្តរជាតិនាថ្ងៃអនាគត បង្ហាញថាទោះស្ថានភាពលំបាក“ខ្មែរធ្វើបាន ខ្មែរនៅតែខ្លាំង🇰🇭”]
[ហ្វកកាហ្វេ-More Focus Inside.] No1 KHMER Coffee Brand–To become the leading coffee brand in Cambodia by 2050, recognized for exceptional Quality, authentic Khmer flavors, Affordable prices, Fast service, and a strong nationwide presence with 1,000 branches.

🇰🇭🙏២៩ តុលា | ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី 🙏❤️ក្នុងឱកាសដ៏វិសេសវិស...
29/10/2026

🇰🇭🙏២៩ តុលា | ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី 🙏❤️

ក្នុងឱកាសដ៏វិសេសវិសាលនេះ FOC COFFEE សូមថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ និងប្រកបដោយព្រះបរមសុខគ្រប់ប្រការ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្ត្រខ្មែរជានិច្ចនិរន្តរ៍។ 🙏🇰🇭

សូមប្រជាជនកម្ពុជាទាំងអស់ រួមគ្នាថែរក្សាសាមគ្គីភាព សន្តិភាព និងចូលរួមកសាងមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើនរុងរឿង។

Foc Coffee - More Focus Inside. ☕️🇰🇭

#ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ #២៩តុលា #ព្រះមហាក្សត្រខ្មែរ #មោទនភាពជាតិ

១៥ តុលា ២០២៦ | គម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយព្រះទិវង្គត ព្រះបរមរតនកោដ្ឋ 🙏🇰🇭ហ្វកកាហ្វេ(FOC COFFEE) សូមចូលរួមរំឭកព្រះរាជគុ...
15/10/2026

១៥ តុលា ២០២៦ | គម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយព្រះទិវង្គត ព្រះបរមរតនកោដ្ឋ 🙏🇰🇭

ហ្វកកាហ្វេ(FOC COFFEE) សូមចូលរួមរំឭកព្រះរាជគុណ និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ។

សូមប្រជាជនខ្មែរគ្រប់រូបចងចាំព្រះរាជបូជនីយកិច្ច និងព្រះរាជស្នាព្រះហស្តដ៏ឧត្តុង្គឧត្តម ដែលព្រះអង្គបានបន្សល់ទុកសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ 🙏❤️🇰🇭

#ព្រះបរមរតនកោដ្ឋ #១៥តុលា២០២៦ #ចងចាំព្រះរាជគុណ

Foc Coffee

“ទិញ ៣ថែម១” សម្រាប់តែសាខាទី៣ប៉ុណ្ណោះ😍❤️វឺតៗម៉ូយៗ🥰ចង់ញុំាកាហ្វេ និងភេសជ្ជៈឆ្ងាញ់ៗ មួយណាក៏បាន “ទិញ ៣ថែម១”តម្លៃសមរម្យ ហើយកា...
15/10/2026

“ទិញ ៣ថែម១” សម្រាប់តែសាខាទី៣ប៉ុណ្ណោះ😍❤️វឺតៗម៉ូយៗ🥰

ចង់ញុំាកាហ្វេ និងភេសជ្ជៈឆ្ងាញ់ៗ មួយណាក៏បាន “ទិញ ៣ថែម១”
តម្លៃសមរម្យ ហើយកាន់តែចំណេញទៀត ឥឡូវនេះកំពុងមានប្រូម៉ូសិនពិសេសពី FOC COFFEE ហើយណា៎! បបួលគ្នាច្រើនៗមក🥰☕️💖

រសជាតិឆ្ងាញ់ បើបបួលមិត្តភក្តិមកគ្រប់ ៤នាក់កាន់តែរីករាយ😉

📍 នៅ FOC COFFEE សាខាទី៣ មានកន្លែងអង្គុយដែរណា៎ ម៉ូយៗ!❤️

រសជាតិឆ្ងាញ់ គុណភាពខ្ពស់ តម្លៃសមរម្យ - FOC COFFEE☕️

#ទិញ៣ថែម១ Foc Coffee
FOC Coffee Partners FOC កាហ្វេដូង និងតែគុជ FOC Coffee BTS FOC Coffee Fans

ចប់ភ្ជុំបិណ្ឌមិនទាន់ចូលធ្វើការ ឆ្លៀតមកអង្គុយលេងបាននៅ  #ហ្វកកាហ្វេ☕️🥰💖ឆ្ងាញ់គ្រប់ដំណក់ ឆ្ងាញ់គ្រប់កែវ ១មុខណាក៏ជាតិដែរ ឆ្ង...
12/10/2026

ចប់ភ្ជុំបិណ្ឌមិនទាន់ចូលធ្វើការ ឆ្លៀតមកអង្គុយលេងបាននៅ #ហ្វកកាហ្វេ☕️🥰💖

ឆ្ងាញ់គ្រប់ដំណក់ ឆ្ងាញ់គ្រប់កែវ ១មុខណាក៏ជាតិដែរ ឆ្ងាញ់ឥតទាស់ម៉ង!😋☕️

FOC COFFEE - More Focus Inside. 🇰🇭

#ភ្ជុំបិណ្ឌ #កាន់បិណ្ឌ

សេចក្តីជូនដំណឹងអំពីការឈប់សម្រាកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ🇰🇭❤️🙏គោរពជម្រាបសួរអតិថិជន ម៉ូយៗជាទីស្រឡាញ់របស់ FOC COFFEE☕️🥰💖🙏ក្ន...
09/10/2026

សេចក្តីជូនដំណឹងអំពីការឈប់សម្រាកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ🇰🇭❤️🙏

គោរពជម្រាបសួរអតិថិជន ម៉ូយៗជាទីស្រឡាញ់របស់ FOC COFFEE☕️🥰💖🙏

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ FOC COFFEE នឹងឈប់សម្រាករយៈពេល ២ថ្ងៃ ពោលគឺថ្ងៃទី ១១-១២ ខែតុលា ឆ្នាំ២០២៦ ដើម្បីអបអរសាទរពេលវេលាដ៏ល្អនេះ ក្នុងការជួបជុំក្រុមគ្រួសារ ចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ🌼🙏។

📅 យើងនឹងបើកលក់វិញនៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២៦☕️💖🥰
*បញ្ជាក់៖ សាខាទី១ និងទី២ បិទសម្រាកថ្ងៃទី០៩ ម៉ោង៣នេះ និងបើកលក់ថ្ងៃទី១៤វិញ លើកលែងតែសាខាទី៣ បិទសម្រាកត្រឹម ២ថ្ងៃប៉ុណ្ណោះ។

សូមអរគុណអតិថិជន និងម៉ូយៗទាំងអស់ដែលតែងតែគាំទ្រ FOC COFFEE។ សូមជូនពរឱ្យបងប្អូនមានសេចក្តីសុខ សុវត្ថិភាពក្នុងការធ្វើដំណើរ និងរីករាយជាមួយក្រុមគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ🇰🇭🌸💖🙏។

ជួបគ្នាវិញថ្ងៃទី ១៣ តុលា! 🥰☕️

FOC COFFEE - More Focus Inside!

#បុណ្យភ្ជុំបិណ្ឌ

☕️ ភ្ជុំបិណ្ឌនេះ ត្រៀមខ្លួនទៅស្រុកហើយឬនៅ?🥰💖មុនចេញដំណើរ កុំភ្លេចចូល FOC យកកាហ្វេ ១កែវសិន! 😋☕️🍓 Straw Milk Frappe🍫 Chocola...
09/10/2026

☕️ ភ្ជុំបិណ្ឌនេះ ត្រៀមខ្លួនទៅស្រុកហើយឬនៅ?🥰💖

មុនចេញដំណើរ កុំភ្លេចចូល FOC យកកាហ្វេ ១កែវសិន! 😋☕️

🍓 Straw Milk Frappe
🍫 Chocolate Milk Frappe
🥥 Khmer Coconut Frappe
💛 Passion Milk Frappe

រសជាតិមួយណាក៏ឆ្ងាញ់ ជិះឡាន ជិះម៉ូតូ ជួយឱ្យស្មារតីល្អ🥰

FOC COFFEE - More Focus Inside. 🇰🇭

#ភ្ជុំបិណ្ឌ #កាន់បិណ្ឌ

🌼អនុមោទនា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ 🙏🇰🇭ក្នុងឱកាសដ៏ប្រពៃនេះ FOC COFFEE សូមជូនពរប្រជាជនខ្មែរ បងប្អូនខ្មែរគ្រប់រូប អ...
08/10/2026

🌼អនុមោទនា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ 🙏🇰🇭

ក្នុងឱកាសដ៏ប្រពៃនេះ FOC COFFEE សូមជូនពរប្រជាជនខ្មែរ បងប្អូនខ្មែរគ្រប់រូប អតិថិជនទាំងអស់ ឱ្យជួបតែសេចក្តីសុខ សុខភាពល្អ សំណាងល្អ និងសុភមង្គលក្នុងក្រុមគ្រួសារ❤️។

សូមឱ្យពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្យនេះ រាល់ការជួបជុំក្រុមគ្រួសារ និងការធ្វើដំណើរទៅស្រុកកំណើត ទីជិតឆ្ងាយ ប្រកបដោយ សុវត្ថិភាព និងសេចក្តីសុខក្សេមក្សាន្ត🙏🇰🇭។

ថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ ត្រូវជាបិណ្ឌ ១២។

FOC COFFEE - More Focus Inside. ☕️❤️

#បុណ្យភ្ជុំបិណ្ឌ #កាន់បិណ្ឌ #អនុមោទនា #ប្រពៃណីខ្មែរ

04/10/2026

ចាំទទួលផងបងប្អូននៅស្រុកចេញដំណើរទៅហើយ😂😂

Address

C-49, Street Cheerfulness, Northbridge St. (1019), Cambodia, 120802
Phnom Penh
120802.

Opening Hours

Monday 06:00 - 18:00
Tuesday 06:00 - 18:00
Wednesday 06:00 - 18:00
Thursday 06:00 - 18:00
Friday 07:00 - 18:00
Saturday 06:00 - 18:00
Sunday 06:00 - 18:00

Website

Alerts

Be the first to know and let us send you an email when Foc Coffee posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Nearby restaurants