17/03/2023
កុំភ្លេចមកស្តង់Weekend SQUID - SatSun and Fruit Station By HL
តែនៗ✨! អ្នកណាខ្លះជាហ្វេនរបស់ EDM😍? បានណាត់មិត្តភ័ក្តិហើយ ឬនៅ? នៅចាំដល់ណាទៀត!! កំភ្លេចបបួលមិត្តភ័ក្តិជិតស្និទ្ធមកចូលរួម «វេទិកាជួបជុំសាកលវិទ្យាល័យ-សហគ្រាស និងការតាំងពិព័រណ៌ពាណិជ្ជកម្ម (Industry Forum)» ផងណា។
👉កម្មវិធីនេះរៀបចំឡើងដោយមជ្ឈមណ្ឌល
សហប្រតិបត្តិការ សាកលវិទ្យាល័យ-សហគ្រាស (UICC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល ០២ ថ្ងៃ ចាប់ពីថ្ងៃទី ១៨-១៩ ខែមីនា ឆ្នាំ២០២៣ នៅបរិវេណខាងក្នុង និងខាងមុខអាគារដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ℹ️ ព័ត៌មានទូទៅ៖
🗓 ថ្ងៃទី១៨ និងទី១៩ ខែមីនា ឆ្នាំ២០២៣
✅ ចូលរួមដោយសេរីសម្រាប់ស្តង់តាំងពិព័រណ៍នៅខាងមុខអគារដំបូលទូក ចាប់ពីម៉ោង ៨ព្រឹក ដល់ ៨យប់
📍 ទីតាំង៖ ខាងក្នុង និងខាងមុខអគារដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
🎟 តម្លៃសំបុត្រ៖ ៥ ដុល្លារ (សម្រាប់ ១ថ្ងៃ) ចំពោះការចូលទស្សនាការប្រគុំតន្ត្រី EDM នៅក្នុងអគារដំបូលទូកចាប់ពីម៉ោង 4:30 នាទីល្ងាចតទៅ។
🎟 សំបុត្រឌីជីថលចូលរួមកម្មវិធី វេទិកាជួបជុំសាកលវិទ្យាល័យ-សហគ្រាស និងការតាំងពិព័រណ៌ពាណិជ្ជកម្ម (Industry Forum) មានដាក់លក់នៅលើកម្មវិធី LIVE. ជាផ្លូវការហើយ! មានចំនួនត្រឹមតែ១៥០០សំបុត្រប៉ុណ្ណោះ!
• ទិញសំបុត្រឥឡូវនេះ៖ https://wonderpass.asia/event/industry_forum
#វេទិកាសហគ្រាស