Ly Sokmean

Ly Sokmean Beauty, Cosmetic & Personal Care

26/03/2026
ចាសមិនបាច់ភយ័ទេខែនេះទាំងមុននិងក្រោយអត់ហ្គាសលក់ទើបតែ៣ដងតើ សរុប ៦ថ្ងៃហ្នឹង…!
26/03/2026

ចាសមិនបាច់ភយ័ទេខែនេះទាំងមុននិងក្រោយអត់ហ្គាសលក់ទើបតែ៣ដងតើ សរុប ៦ថ្ងៃហ្នឹង…!

រដ្ឋមន្ត្រី​ក្រសួង​រ៉ែ អំពាវនាវ​កុំ​ឱ្យ​ពលរដ្ឋ​ភ័យ​បារម្ភ​ពី​ការ​ខ្វះ​ប្រេងឥន្ធនៈ និង​ឧស្ម័ន LPG (ហ្គាស៍) ប្រើ​ប្រចាំ​ថ្ងៃ

⏰ ផ្សាយថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦

👁‍👁‍ អានព័ត៌មានលម្អិត៖ https://www.cambodiadaily.com/2026/03/25/18/31/87075/

🙏 សូមជួយឧបត្ថម្ភ ឌឹ ខេមបូឌា ដេលី តាមរយៈ GoFundMe ៖ https://gofund.me/302d534f

🔽

រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល អំពាវនាវ​ទៅ​កាន់​ពលរដ្ឋ​កុំ​ឲ្យ​ភ័យ​ស្លន់ស្លោ​ពី​ការ​ខ្វះ​ប្រេងឥន្ធនៈ និង​ឧស្ម័ន LPG ឬ​ហ្គាស៍​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ក្រោយពី​ក្រុមហ៊ុន​សូគីម៉ិច ប្រកាស​ផ្អាក​នាំចូល​ឧស្ម័ន LPG ចាប់ពី​ថ្ងៃទី​១ ខែ​មេសា ឆ្នាំ​២០២៦។

ក្នុង​វីដេអូ​ឃ្លីប​ជាង ៨​នាទី បង្ហោះ​តាម​ហ្វេសប៊ុក​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០២៦ លោក កែវ រតនៈ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល បាន​ថ្លែង​ថា បច្ចុប្បន្ន កម្ពុជា​មាន​ក្រុមហ៊ុន​ចំនួន ៧ ដែល​នាំចូល និង​ចែកចាយ​ឧស្ម័ន LPG (ហ្គាស៍) នៅ​ទូទាំង​ប្រទេស។ ក្រុមហ៊ុន​ទាំងនេះ គឺ​នៅតែ​នាំចូល​ឧស្ម័ន LPG ជាបន្តបន្ទាប់​ចូល​កម្ពុជា សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​នៅ​ខែ​មីនា និង​ខែ​មេសា។

លោក កែវ រតនៈ ប្រាប់​ដល់​ពលរដ្ឋ​ទាំងអស់​កុំ​ឱ្យ​មាន​ក្តី​ព្រួយបារម្ភ និង​ភ័យ​ស្លន់ស្លោ​ចំពោះ​ស្ថានភាព​នេះ។ លោក​ទទូច​ឱ្យ​មាន​ការ​ចូលរួម​ទាំងអស់​គ្នា​ក្នុង​កា​ប្រើប្រាស់​ប្រេងឥន្ធនៈ​គ្រប់​ប្រភេទ​ដោយ​សន្សំ​សំចៃ ជាពិសេស​គឺ​សន្សំ​លើ​ការ​ប្រើប្រាស់​ហ្គាស៍។

រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល រូប​នេះ​អះអាង​ថា ការ​ផ្អាក​លក់​ហ្គាស៍​របស់​ក្រុមហ៊ុន​សូគីម៉ិច នៅ​តាម​ស្ថានីយ​របស់​ខ្លួន​ចាប់ពី​ខែ​មេសា តទៅ គឺ​មិន​ប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​ទីផ្សារ​ហ្គាស៍​កម្ពុជា​ឡើយ។ ក្រុមហ៊ុន​សូគីម៉ិច ផ្គត់ផ្គង់​ទីផ្សារ​ហ្គាស៍​កម្ពុជា​ប្រមាណ​តែ ៣% ប៉ុណ្ណោះ​នៃ​ទីផ្សារ​សរុប។ ដូច្នេះ​មាន​ន័យ​ថា ប្រសិនបើ​ក្រុមហ៊ុន​សូគីម៉ិច មិន​អាច​ផ្គត់ផ្គង់​ចាប់ពី​ខែ​មេសា តទៅ ហើយ​មិន​អាច​រក​ប្រភព​បន្ថែម​បាន​នោះ ក៏​កម្ពុជា​នៅ​មាន​ប្រភព​ហ្គាស៍​មួយ​ចំនួន​ធំ​ទៀត​ដែល​អាច​ផ្គត់ផ្គង់។

លោក កែវ រតនៈ បាន​ជំរុញ​ពលរដ្ឋ​ដែល​ប្រើប្រាស់​ចង្ក្រាន​ហ្គាស៍ ឱ្យ​ងាក​មក​ប្រើប្រាស់​ចង្ក្រាន​អគ្គិសនី​វិញ ដែល​ថ្លៃ​អគ្គិសនី​កម្ពុជា គឺ​មិន​មាន​ការ​ឡើង​ថ្លៃ​អ្វី​ឡើយ។

ក្រុមហ៊ុន សូគីម៉ិច បាន​ចេញ​សេចក្ដី​ប្រកាស​នៅ​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០២៦ ថា ក្រុមហ៊ុន សូគីម៉ិច ផ្អាក​ការ​ផ្គត់ផ្គង់​ឧស្ម័ន LPG ចាប់ពី​ថ្ងៃទី​០១ ខែ​មេសា ឆ្នាំ​២០២៦ ជា​បណ្ដោះអាសន្ន រហូត​ដល់​ក្រុមហ៊ុន​ជូនដំណឹង​ថ្មី។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​គូស​បញ្ជាក់​នៅ​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០២៦ ថា ចាប់តាំងពី​ការ​ប្រយុទ្ធ​គ្នា​នៅ​ដើម​បូព៌ា​បាន​ផ្ទុះ​ឡើង ដែល​បង្ក​ឲ្យ​កើន​ឡើង​តម្លៃ​ប្រេងឥន្ធនៈ​ជា​សកល រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​ជាបន្តបន្ទាប់​នូវ​វិធានការ​អន្តរាគមន៍​បន្ទាន់ និង​ចាំបាច់​មួយ​ចំនួន ដើម្បី​សម្រួល​ដល់​ជីវភាព​របស់​ពលរដ្ឋ។ វិធានការ​ទាំងនោះ​រួម​មាន បញ្ចុះ​អាករ​បន្ថែម​លើ​ប្រេងសាំង និង​ប្រេងម៉ាស៊ូត មក​សូន្យ​ដុល្លារ បញ្ចុះ​អាករ​ពិសេស​លើ​ប្រេងម៉ាស៊ូត​ពី ៤% មក ០% និង​បញ្ចុះ​អាករ​លើ​តម្លៃ​បន្ថែម​ប្រេងសាំង និង​ម៉ាស៊ូត​ពី ១០% មក ៤% ដោយ​រដ្ឋ​ទទួល​បន្ទុក​ជំនួស​ចំនួន ៦%៕

📢 អានព័ត៌មានលម្អិតលើគេហទំព័រ https://www.cambodiadaily.com/

26/03/2026

កាណាដាប្រកាសថ្កោលទោសយ៉ាងខ្លាំងចំពោះផែនការរបស់អ៊ីស្រាអែល ក្នុងការកាន់កាប់តំបន់ភាគ ខាងត្បូងនៃប្រទេសលីបង់ និងបានព្រមានថា អធិបតេយ្យភាព និងបូរណភាពដែនដីរបស់លីបង់ មិនត្រូវបានរំលោភបំពានឡើយ ខណៈដែលកងកម្លាំងអ៊ីស្រាអែល កំពុងរៀបចំផែនការឈ្លានពាន ទឹកដីដ៏ធំមួយលើប្រទេសលីបង់នេះ។

👉លម្អិត៖ https://www.postkhmer.com/international/2026-3-25-1522-265119

#ភ្នំពេញប៉ុស្តិ៍ #កាណាដា #បារាំង #អ៊ីស្រាអែល #លីបង់ #អធិបតេយ្យភាព #ឈ្លានពាន

26/03/2026
17/08/2025

Address

National Road 6
Phnom Penh

Opening Hours

Monday 05:00 - 21:00
Tuesday 05:00 - 21:00
Wednesday 05:00 - 21:00
Thursday 05:00 - 21:00
Friday 05:00 - 21:00
Saturday 05:00 - 21:00
Sunday 05:00 - 21:00

Telephone

+855888086866

Website

Alerts

Be the first to know and let us send you an email when Ly Sokmean posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share