CamboChef

CamboChef យើងផលិតដើម្បីខ្មែរ
ប្រើវត្ថុធាតុដើមដែលខ្មែរមាន ដោយជនជាតិខ្មែរ
ជាមោទនភាពរបស់ខ្មែរ រក្សារកេរ្តិ៍ដំណែលខ្មែរ

20/09/2026

មានសំណួរមួយដែលមានមិត្តអ្នកអានសួរច្រើន
រឿងគាត់ប្រើសាប៊ូមេរាកេសារា ហើយមានឡើងកន្ទួលក្រហម

នោះគឺស្បែកគាត់ប្រតិកម្មនឹងសាប៊ូ
សាប៊ូនេះ មុនផលិត បានសាកល្បងលើស្បែកទូទៅប្រមាណជាកន្លះឆ្នាំ ដោយគ្មានបញ្ហា។ បន្ទាប់មក ខ្ញុំបានចែកសាប៊ូនេះទៅអ្នកប្រើ២០០នាក់។ មានក្រោម៥%ដែលមានប្រើហើយបានផលតិច ឬឡើងកន្ទួល មានប្រតិកម្ម។

វត្ថុធាតុដើមដែលប្រើសុទ្ធតែជាគ្រឿងល្អបំផុតហើយខ្លាំង
ប្រេងខ្ញី ប្រេងខ្ទឹមបារាំង ប្រេង RoseMary ប្រេងកេសារាជា ប្រេងល្ហុងខ្ញែរ។ល។ តែកំរិតដែលប្រើ សមាមាត្រមិនអោយមានប្រតិកម្មចំពោះស្បែកទូទៅទេ។

ចុះម៉េចឡើងកន្ទួល?
ស្បែកក្បាលខ្សោយ ដោយសារធ្លាប់ត្រូវសារធាតុសាប៊ូខ្លាំងយូ។ ព្រោះបើបញ្ហាមកពីសាប៊ូ គឺអ្នកប្រើទាំងអស់គ្នា នឹងមានបញ្ហា។

គួរធ្វើដូចម្តេច?
បើប្រើហើយឡើងកន្ទួល ហើយមិនបាត់ជ្រុះសក់ ឬបាត់អង្គែ ឬមិនបាត់ប្រេង និយាយខ្លី មិនមានប្រសិទ្ធភាព គួរផ្អាកប្រើ។
តែបើប្រើហើយមានប្រសិទ្ធភាព គួរបន្តប្រើ។ ដំបូងត្រូវ ព្យាបាលស្បែកដែលងាយប្រតិកម្មសិន។ សាប៊ូមេរានីមា ជួយបាន។ យកសាប៊ូមេរានីមាដាក់ទឹកអោយសើមដុសលើស្បែកក្បាល។ ហើយចាំយកសាប៊ូកេសារាយកទៅកក់ធម្មតា។ ធ្វើបែបនេះតែមួយរយៈ រហូតដល់ស្បែកមកធម្មតាវិញ ចាំឈប់ប្រើមេរានីមាជំនួយ។

បើសួរថាចុះម៉េចមិនធ្វើសាប៊ូអោយត្រូវ១០០មុខទៅ?
បញ្ហាមកពីស្បែក មិនមែនមកពីសាប៊ូទេ
ដូច្នេះចង់ដោះស្រាយស្បែកងាយប្រតិកម្មនេះឬអត់ មានតែតាមបេះដូងទេ។

សាប៊ូមេរាកេសារា ប្រហែលជាសាប៊ូតែមួយគត់នៅខ្មែរ
ដែលដោះស្រាយបញ្ហាចំរុះសក់ជ្រុះ អង្គែ សក់ប្រេងជាមួយគ្នា។ ព្រោះសាប៊ូភាគច្រើន សំរាប់សក់ជ្រុះផ្សេង សំរាប់
សក់ប្រេងផ្សេង នឹងសំរាប់អង្គែផ្សេង។ ដោយសារប្រេងកេសារា ធ្វើអោយសក់រឹងបន្យិចពេលដំបូង យូទៅលែងអីហើយ។ សក់រឹងមាំ រលោងខ្មៅ #នឹងជួយអោយមិនងាយស្កូវ។

ងូតទឹកបានតាមប្រាថ្នា ជាមួយសាប៊ូដុំ មេរានីមា..................អ្នកប្រហែលជាអាចនឹងឃើញវីដេអូ ដែលគេនិយាយអំពីសាស្ត្រាចារ្យនៅសា...
18/09/2026

ងូតទឹកបានតាមប្រាថ្នា ជាមួយសាប៊ូដុំ មេរានីមា..................

អ្នកប្រហែលជាអាចនឹងឃើញវីដេអូ ដែលគេនិយាយអំពីសាស្ត្រាចារ្យនៅសាកលវិទ្យាលយ័ហាវើតប៉ុន្មាននាក់ ណែនាំកុំអោយងូតទឹកច្រើនដោយមូលហេតុ៖ (១)ស្បែកស្ងួតព្រោះសាប៊ូ (២)ធ្វើអោយបាក់តេរីជ្រាបចូលតាមស្បែក (៣) បាត់បង់បាក់តេរីល្អ (៤)ធ្វើអោយប្រពន្ធ័កាពារចុះខ្សោយដោយសារមិនស៊ាំនឹងបាក់តេរី។

សាប៊ូដុសខ្លួនទូទៅ មានPH ៨-៩។ វាលាងសំអាតប្រេងធម្មជាតិដែលមាននៅលើស្បែកសំរាប់ការពារការបាត់បង់សំណើមស្បែក។ ស្រទាប់កាពារស្បែក បាត់បង់។ ក្លិនសិប្បនិមិត្ត អាចបណ្តាលអោយស្បែករលាកឬមានប្រតិកម្ម។ សារធាតុពពុះទាំងនោះ ក៏ជួយអោយស្បែកកាន់តែស្ងួត។

តែជាមួយសាប៊ូមេរានីមា
អ្នកអាចងូតទឹកដោយសេរី។ ចាំខ្ញុំពន្យល់ពីមូលហេតុ។

សាប៊ូដុំដុសខ្លួនមេរានីមា ផលិតពីប្រេងធម្មជាតិល្អៗ មាន PH សមស្របតាមស្បែក។ ដូច្នេះមិនធ្វើអោយស្បែកស្ងួតហើយបាត់បង់ប្រេងធម្មជាតិរបស់ស្បែកទេ។ មិនបំផ្លាញស្រទាប់កាពារស្បែក។ ដោយសាររូបមន្តដ៏ពិសេសរបស់សាប៊ូមេរានីមា អ្នកនៅតែអាចរក្សាតុល្យភាព Microbiome បាក់តេរីល្អសំរាប់ស្បែក ដែលមានមុខងារបង្រៀនប្រពន្ធ័ស្បែកអោយធ្វើការអោយបានល្អបំផុត។ នៅក្នុងសាប៊ូ មិនមានក្លិនសិប្បនិមិត្តដូចសាប៊ូទូទៅឡើយ។ ក្រោយងូតទឹក ជំរះខ្លួនបានល្អ
ស្បែកទន់រលោង នឹងជួយការពារស្បែកមិនអោយងាយប្រតិកម្ម។ អ្នកដែលចង់បានស្បែកទន់រលោង អ្នកដែលស្បែកងាយប្រតិកម្ម អ្នកដែលស្បែកងាយឡើងកន្ទួលរមាស់ គួរប្រើសាប៊ូមេរានីមា។ ជាសាប៊ូខ្មែរ។ សាប៊ូនេះបានជួយអ្នកប្រើរាប់ម៉ឺននាក់ពីបញ្ហាស្បែករួចហើយ។ អាចប្រើបានសំរាប់កុមារចាប់ពីអាយុ១ឆ្នាំឡើងទៅដល់មនុស្សពេញវយ័ មនុស្សចាស់ ស្ត្រីមានផ្ទៃពោះ។ល។ មនុស្សចាស់ ស្បែកស្ងួត ងាយកើតរមាស់ សូមទិញសាប៊ូនេះជូនឪពុកម្តាយ ឬយាយតា។
កុមារដែលមានបញ្ហាស្បែក អាយុ៤-៥ខែឡើងក៏អាចប្រើបានដែរ។

18/09/2026

ដំណើរការផលិតទឹកត្រីបណ្តូលបាយ របស់ខេមបូឆេហ្វ
ផលិតពីត្រីសមុទ្ទខ្មែរ ដោយបន្ទុំមួយឆ្នាំឡើង
មិនប្រើមេស្ករ មេក្លិន មេរសជាតិ

សហគ្រាសយើងខ្ញុំនៅបន្តជ្រើសរើសតំណាងចែកចាយតាមបណ្តាស្រុកនានាទូទាំងប្រទេសអាចជាអ្នកបោះដុំទៅក្នុងផ្សារឬមានទីតាំងសំរាប់លក់ផលិតផ...
15/09/2026

សហគ្រាសយើងខ្ញុំនៅបន្តជ្រើសរើសតំណាងចែកចាយ
តាមបណ្តាស្រុកនានាទូទាំងប្រទេស

អាចជាអ្នកបោះដុំទៅក្នុងផ្សារ
ឬមានទីតាំងសំរាប់លក់ផលិតផលជាក់លាក់
ឬលក់អនឡាញ

បើមានចំណាប់អារម្មណ៍សូមទាក់ទងតាមប្រអប់សារ
ឬតេលេក្រាម 089 56 39 54
https://t.me/Cambochef.............................

សហគ្រាសខេមបូឆេហ្វ បច្ចុប្បន្នមានផលិតទឹកត្រី ទឹកស៊ីអ៊ីវ ទឹកខ្មេះ ប្រេងខ្យង ប្រេងឆា សាប៊ូលាងចាន នឹងសាប៊ូដុំដុសខ្លួននឹងកក់សក់។ ផលិតផលទាំងនេះ ត្រូវបានទទួលស្គាល់គុណភាពពីអ្នកប្រើប្រាស់នឹងមានតំលៃសមរម្យ។

ក្លាយជាដៃគូអាជីវកម្មរបស់យើងខ្ញុំ អ្នកមានផលិតផលល្អលក់ដោយទំនុកចិត្តនឹងមោទនភាព។ ក្រៅពីផលិតផលខាងលើ យើងខ្ញុំកំពុងអភិវឌ្ឍន៍ផលិតផលជាច្រើនបន្ថែមទៀត ដែលមានតំរូវការខ្ពស់លើទីផ្សារ។ ជាមួយជំនាញក្នុងការផលិត នឹងការណែនាំពីអ្នកដែលមានបទពិសោធន៍ខ្ពស់ក្នុងវិសយ័នេះ សហគ្រាសយើងខ្ញុំជឿជាក់ថានឹងអាចផលិតផលិតផលដែលមានគុណតំលៃខ្ពស់សំរាប់អ្នកប្រើប្រាស់។

សូមកុំអោយឱកាសនេះកន្លងហួស

ដំណឹងជ្រើសរើសបុគ្គលិកសហគ្រាសយើងខ្ញុំត្រូវការបុគ្គលិកដូចខាងក្រោម៖១.រាជធានីភ្នំពេញផ្នែកលក់ ចំនួនពីរនាក់ផ្នែកគិតលុយ ចំនួន១ន...
17/08/2026

ដំណឹងជ្រើសរើសបុគ្គលិក
សហគ្រាសយើងខ្ញុំត្រូវការបុគ្គលិកដូចខាងក្រោម៖
១.រាជធានីភ្នំពេញ
ផ្នែកលក់ ចំនួនពីរនាក់
ផ្នែកគិតលុយ ចំនួន១នាក់
(សិស្សរៀនផ្នែកគណនេយ្យ អាចដាក់ពាក្យបាន)

២.ខេត្តតាកែវ
ផ្នែកលក់៖ ១នាក់
អ្នកបើកបរ៖ ១នាក់

៣.ខេត្តកំពង់ស្ពឺ
ផ្នែកលក់៖ ១នាក់
អ្នកបើកបរ៖ ១នាក់

៤.ខេត្តកំពង់ចាម
ផ្នែកលក់៖ ១នាក់
អ្នកបើកបរ៖ ១នាក់

បុគ្គលិកផ្នែកលក់៖ ចុះលក់តាមផ្សារ ហាងអាហារ ឬផ្សារទំនើប ជាប្រចាំតាមកាលវិភាគ។

លក្ខខណ្ឌជ្រើសរើស
ផ្នែកលក់៖ មានបទពិសោធន៍ផ្នែកលក់យ៉ាងតិចមួយឆ្នាំ
មានការប្តេជ្ញាចិត្តចំពោះការងារ នឹងមានការទទួលខុសត្រូវ
ស្មោះត្រង់ ព្យាយាម។

ផ្នែកបើកបរ៖ មានបណ្ណបើកបរ
មានការទទួលខុសត្រូវចំពោះការងារ ស្មោះត្រង់ ព្យាយាម
ថែទាំឡានដឹកទំនិញអោយបានល្អជាប្រចាំ

សំរាប់នៅភ្នំពេញ ផ្តល់អតិភាពចំពោះសិស្ស និស្សិតដែលរៀនវេនយប់។ សំរាប់ការជ្រើសរើសនៅតាមខេត្ត បេក្ខជនត្រូវមានទីលំនៅ នៅក្នុងខេត្តនោះ។

ម៉ោងពេលធ្វើការ
ពីថ្ងៃចន្ទ័ដល់សៅ ឈប់សំរាកថ្ងៃបុណ្យជាតិសំខាន់ៗ
ម៉ោងធ្វើការ៖ ៧៖០០ព្រឹក-៥ល្ងាច

ប្រាក់ខែផ្នែកលក់ ២៥០ ប្រាក់បន្ថែមផ្សេងៗ
អាចចរចាបាន អាស្រយ័តាមបទពិសោធន៍នឹងសមត្ថភាព

អ្នកដែលបំពេញតាមលក្ខខណ្ឌខាងលើ ហើយចង់ធ្វើការ សូមផ្ញើ ប្រវត្តិរូបសង្ខេប (CV) តាមប្រអប់សារ ឬ
តេលេក្រាម លេខ ០៨៩ ៥៦ ៣៩ ៥៤
https://t.me/Cambochef

ជ្រើសរើសតំណាងចែកចាយ តាមបណ្តាស្រុកនានាទូទាំងព្រះរាជាណាចក្រកម្ពុជាសួមទាក់ទងតាមតេលេក្រាម លេខ ០៨៩ ៥៦ ៣៩ ៥៤https://t.me/Cambo...
12/08/2026

ជ្រើសរើសតំណាងចែកចាយ
តាមបណ្តាស្រុកនានាទូទាំងព្រះរាជាណាចក្រកម្ពុជា
សួមទាក់ទងតាមតេលេក្រាម លេខ ០៨៩ ៥៦ ៣៩ ៥៤
https://t.me/Cambochef
ឬឆាតមកកាន់ប្រអប់សារ........................

បច្ចុប្បន្ន សហគ្រាសយើងខ្ញុំមានផលិតទឹកត្រីបណ្តូលបាយ ទឹកស៊ីអ៊ីវ ប្រេងខ្យង ប្រេងឆា ទឹកខ្មេះ សាប៊ូលាងចានដុកទរ័ប្រាយ សាប៊ូដុសខ្លួនមេរានីមា សាប៊ូកក់សក់កេសារា។
យើងខ្ញុំកំពុងអភិវឌ្ឍន៍ផលិតផលបន្ថែមដូចជា សាប៊ូបោកខោអាវ សាប៊ូដុសខ្លួននឹងកក់សក់ប្រភេទទឹក សាប៊ូលាងដៃ ថ្នាំដុសធ្មេញ នឹងផលិតផលមួយចំនួនទៀត។

ទស្សនវិសយ័របស់យើងខ្ញុំគឺផលិតទំនិញមានគុណភាពដោយតំលៃសមរម្យក្នុងគោលបំណងរួមចំណែកលើកកំពស់សុខមាលភាពអ្នកប្រើប្រាស់ នឹងជំនួសការនាំចូលផលិតផលពីបរទេស។

ក្លាយជាដៃគូអាជីវកម្មជាមួយយើងខ្ញុំ អាចរកប្រាក់ចំណូលបានសមរម្យជាមួយដើមទុនតិច នឹងរួមចំណែកចែករំលែកផលិតផលដែលមានគុណភាពទៅកាន់អ្នកប្រើប្រាស់។

មួយផ្សារ យ៉ាងហោចណាស់គួរមានមួយតូបដែលមានតាំងផលិតផលបែបនេះ កុំអោយអតិថិជនពិបាករកមានទូតាំងតែពីរ គឺទាក់ទាញតែម្តងទូទីមួយ តាំងសាប...
11/08/2026

មួយផ្សារ យ៉ាងហោចណាស់គួរមានមួយតូប
ដែលមានតាំងផលិតផលបែបនេះ កុំអោយអតិថិជនពិបាករក

មានទូតាំងតែពីរ គឺទាក់ទាញតែម្តង
ទូទីមួយ តាំងសាប៊ូមេរានីមា មេរាកេសារា នឹងដុកទរ័ប្រាយ
ទូទីពីរ តាំងប្រេងខ្យង ប្រេងឆា ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកត្រី ទឹកខ្មេះ។

ក្នុងពេលខាងមុខ យើងខ្ញុំនឹងមានផលិតផលដទៃបន្ថែមទៀត

10/08/2026

អូនតូចៗ អាចប្រើសាប៊ូមេរានីមាបាន កំចាត់កន្ទួលរមាស់ពូកែណាស់

10/08/2026

សូមជំរាបដល់បងៗដែលឈ្នះរង្វាន់ទាំង១១នាក់
យើងខ្ញុំនឹងរៀបចំផ្ញើរង្វាន់ទៅបងប្អូនទាំងអស់នៅថ្ងៃនេះ

យើងខ្ញុំនឹងបន្តកម្មវិធីចាប់រង្វាន់នេះទៀតនៅពេលក្រោយ។

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when CamboChef posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share